ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
លោក មួង ដា​រ៉ា មេ​គយ​ច្រក​ជ្រៃ​ធំ នៅតែ​សប្បាយ​ប្រមូល​លុយ​ពី ឈ្មួញ​នាំចូល​ទំនិញ​ខុសច្បាប់ និង​បង់ពន្ធ​មិន​គ្រប់ ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន និង​មួយចំណែក​ឧបត្ថម្ភ​ឆ្នាំងបាយ​មេៗ
Sat,27 January 2018 (Time 03:43 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 792នាក់)


​ប្រភព​បាន​បង្ហើប​ថា ឈ្មួញ​ទាំង​តូច​ទាំង​ធំ ដែល​រកស៊ី​ដឹកទំនិញ ឆ្លងកាត់​ច្រក​ជ្រៃ​ធំ មាន​ទំនាក់ទំនង​ល្អ ជាមួយ​លោក​មួង ដា​រ៉ា ដូចជា​ឧ​ត្ត​ម​សេនីយ៍​មួយចំនួន ដែល​នាំចូល ប្រភេទ​គ្រឿងសំណង់ មានដូចជា ស៊ីម៉ងត៍ ក្បឿង ឥដ្ឋការ៉ូ ដែក ទំនិញ​ចាប់ហួយ ដឹកជញ្ជូន​ទាំងយប់​ទាំង​ថ្ងៃ ប្រើប្រាស់​រថយន្ត ផ្ទុក​លើស​ទម្ងន់ បំផ្លាញ​ផ្លូវ​និង​ស្ពាន តាមផ្លូវ​ជាតិ​លេខ​២១ ច្រើន​ឆ្នាំ​មកហើយ មិនសូវមាន​ការត្រួត​ពិនិត្យ​នោះទេ​។ គេ​ដឹងថា មន្ត្រី​គយ​របស់លោក មួង ដា​រ៉ា បាន​ជួយ​សម្របសម្រួល ក្រូមេ​ឯកសារ ឲ្យ​ក្រុម​ឈ្មួញ​នាំចូល​ទំនិញ បង់ពន្ធ​មិន​គ្រប់ នាំ​ឲ្យ​ខាតបង់​ចំណូល​ពន្ធ យ៉ាងច្រើន​សន្ធឹកសន្ធាប់ ក្នុង​មួយខែៗ មិនដែល​មាន​នរណា ហ៊ាន​សួរនាំ​នោះទេ ព្រោះ​លោក មួង ដា​រ៉ា បាន​អួត​ប្រាប់​គេ​ថា គាត់​ប្រឹងរក​ចំណូល ថ្លៃ​បាយ​ជូន​ថ្នាក់លើ​។​

​សកម្មភាព​ដោយឡែក​កូនចៅ របស់លោក មួង ដា​រ៉ា បាន​ឃុបឃិត​ឲ្យ មាន​ការហូរចូល​ជ្រូក​ក្រហម ឬ​ជ្រូក​ត្រចៀក​ខៀវ មាន់ ទា ត្រី​ឆ្តោ និង​ម្ហូបអាហារ មាន​សារ​ធាតុគីមី ជាពិសេស​ថ្នាំពេទ្យ​ក្លែងក្លាយ​មកពី​ប្រទេស​វៀតណាម តាម​ច្រករបៀង​ក្នុងស្រុក​កោះធំ យ៉ាង​ប្រ​សេក​ប្រសាច ក៏​ជា​ប្រភព​ចំណូល​មិនធម្មតា សម្រាប់​ជំនាញ​គយ របស់លោក មួង ដា​រ៉ា ដែល​អាច​ប្រមូល​លុយ យកទៅ​ធ្វើ​មាន​ធ្វើបាន តាមរបៀប​ពុករលួយ មិន​ខ្វល់ខ្វាយ​ចំពោះ​ការអំពាវនាវ​របស់​ស​ម្តេច​តេ​ជោ និង​ការ​រឹតបន្តឹង របស់លោក ឱម យ៉ិនទៀង ម្តងណា​ឡើយ ដូចដែល​មន្ត្រី​តូចតាច​មួយចំនួន បានបញ្ជាក់ និង​រិះគន់ថា លោក មួង ដា​រ៉ា មិនដែល​ព្រឺ​រោមជើង ចំពោះ​ចំណាត់ការ​របស់ អង្គភាព​ប្រឆាំង​អំពើពុករលួយ​សូម្បីតែ​ប៉ុន​សរសៃសក់​។​

​ថ្មីៗ​នេះ ច្រក​សម្ងាត់​មួយ​ត្រូវបង្កើត​ឡើង​នៅ ក្បែរ​នឹង​ច្រក​អន្តរជាតិ​ជ្រៃ​ធំ ស្ថិតនៅ​ក្នុងភូមិ​៧ ឃុំ​សំពៅ​លូន ស្រុក​កោះធំ​។ ច្រក​សម្ងាត់​នេះ គឺ​នៅ​នឹង​ក្បែរ​ច្រាំងទន្លេ​បាសាក់ ទំនិញ​គេច ពន្ធ​ស្ទើរតែ​គ្រប់​ប្រភេទ កំពុងតែ​ហូរ​ចូល​ពី​ប្រទេស​វៀតណាម ហើយ​ទំនិញ​ចូលមក គឺ​ត្រូវគេ​ដឹក​តាម​ទូក​មក​ទម្លាក់​នៅ​ទីនោះ ដើម្បី​ផ្ទេរ​តាម​រថយន្ត​នាំចូល​មកកាន់​ទីក្រុង​ភ្នំពេញ​។ ហើយ​ទំនិញ​ដែល​ត្រូវ​នាំ​ចូលមក​តាម​ច្រក​នេះ មានដូចជា​បន្លែ ផ្លែឈើ និង​បង្កប់​ទំនិញ​ជាច្រើន​ប្រភេទ​ទៀត​។ ច្រក​មួយ​នេះ គឺ​គ្រប់គ្រង​ដោយ​មន្ត្រី​ជំនាញ នៃ​ច្រកទ្វារ​អន្តរជាតិ​ជ្រៃ​ធំ ក្រោម​ការចាត់ចែង​ពី​លោក មួង ដា​រ៉ា ដែល​វា​គឺជា​ច្រក​មួយ​បន្ថែមទៀត​សម្រាប់​ឲ្យ​ពួកគេ​រកលុយ​ដាក់​ក្នុង​ហោប៉ៅ​ឆៅៗ​៕

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយ​លោក ​អន ស៊ីនួន ​ប្រធាន​សាខាគយ​ខេកណ្ត្តដាល​កំពុង​ខំប្រឹង​ស្រង់ដើម​យ៉ាង​គ​ឃើ្ល​ន​ (voj)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
18451 នាក់
ម្សិលមិញ :
2779 នាក់
សប្តាហ៍នេះ :
70835 នាក់
ខែនេះ :
364222 នាក់
3 ខែនេះ :
923506 នាក់
Online :
6187 នាក់
សរុប :
9071601 នាក់