ថ្ងៃសៅរ៍ ទី២៤ ខែសីហា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ពិធី​ប្រគល់​វិញ្ញាបនបត្រ​មូលដ្ឋាន​ សម្រាប់​អ្នក លក់​ឱសថ​តាម​ឱសថស្ថាន​ នៅ​រាជធានី​ភ្នំពេញ​
Sat,27 January 2018 (Time 03:46 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 690នាក់)


ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​អាទិត្យ ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៧ វេលា​ម៉ោង ២ និង​៣៥​នាទី នៅ​ក្នុង​មហោស្រព​ចេនឡា ប្រារឰ​បើក កម្មវិធី​ប្រគល់​វិញ្ញាបនបត្រ​មូលដ្ឋាន​សម្រាប់​អ្នកលក់​ឱសថ តាម​ឱសថស្ថាន​ជំនាន់​ទី​៣ នៅ​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ។ ភ្ញៀវកិត្តិយស​អញ្ជើញ​ចូលរួម​មាន អនុរដ្ឋលេខាធិការ ក្រសួង​សុខាភិបាល ឯកឧត្តម អស់លោក អភិបាល​ខណ្ឌ​ទូទាំង​រាជធានី​ភ្នំពេញ លោក​វេជ្ជបណ្ឌិត លោកគ្រូ​អ្នកគ្រូ ដែល​បាន​បើក​ហាង​លក់​ឱសថ​ជាច្រើនរូប​ទៀត សរុប​ជិត ១​ពាន់​នាក់ ។​

​នៅក្នុង​ឱកាស​នោះ​ដែរ លោក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​អ្នកលក់​ឱសថ​កម្ពុជា និង​ជា​ប្រធាន​សមាគម សហព័ន្ធ​វិនិយោគិន បាន​ឡើង​អាន​របាយការណ៍ និង​រាយការណ៍​ជូន​គណៈអធិបតី​ភាព​ស្តីពី​ការអនុវត្ត​ប្រើប្រាស់ឱ​សថ​បានល្អ ជួយ​ដល់​ប្រជាពលរដ្ឋ​តាម​បណ្តា​ខេត្ត​-​ក្រុង​។ បន្ទាប់​ពី​ការអាន​របាយការណ៍​ជូន​គណៈអធិបតី​រួចមក ឯកឧត្តម ឃួង​ស្រេង​អភិបាលនៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ឡើង​មានមតិ​សំណេះសំណាល​ជា​មួយ​អង្គ​កម្មវិធី​ដោយ​បាន​ពាំនាំ​នូវ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​លោក​តែងតែ​យកចិត្តទុកដាក់​អំពី​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា ។​

​ឯកឧត្តម បន្តទៀតថា ខ្ញុំ​សូម​សរសើរ​ដោយ​អស់ពី​ចិត្ត​អំពី​ការយល់ដឹង​របស់ ឯកឧត្តម អស់លោក លោកស្រី ដែល​បើក​លក់​ឱសថស្ថាន​តាម​ផ្ទះ ដែល​បាន​ចែកចាយ​លក់​ជូន​ប្រជាពលរដ្ឋ​នូវ​ថ្នាំ​ដ៏​ល្អ​បំរើ​សុខភាព​ជូន ពួកគាត់ ។ ឯកឧត្តម បន្តទៀតថា នៅ​ខ្វះ​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ យើង​ចូល​ដល់​ខួប​លើក​ទី ៣៩ ថ្ងៃ​រំដោះ ៧​មករា គិត​ទៅ​ដូច​ជា​ថ្មីៗ​សោះ តែបើ​យើង​គិត​ពី​សម័យ​ពពួក​អាវខ្មៅ ទមិឡ​ឥត​សាសនា ប៉ុល ពត វិញ រយៈពេល​តែ ៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ​សោះតែ ហាក់បីដូច​ជា​យូរ​រាប់រយ​ឆ្នាំ ដោយសារ​យើង​រង​ទុក្ខ​លំបាក​វេទនា​ហួសនិស្ស័យ​បង្ខំ​ធ្វើការ​ទាំង​យប់​ទាំង​ថ្ងៃ ហូប​តែ​បបរ​រាវ​ក​ក្លូក ពួក​វា​វាល់​វែក​ចែក ខុស​បន្តិចបន្តួច​យក​ទៅ​វាយ​សម្លាប់ និង​ត្បូងចប ភ្លៅ​រទេះ ដែក​ត្បែង យ៉ាង​សាហាវ ឃោរឃៅ​បំផុត ប្តី​ព្រាត់​-​ប្រពន្ធ កូន​ព្រាត់​ម្តាយ ពេញ​ដោយ​ការ​ព្រាត់ប្រាស់​និរាស​គុណ​បុណ្យ​ថ្ងៃ ៧​មករា ឆ្នាំ​១៩៧៩ ដឹកនាំ ដោយ​សម្តេច​តេជោ ហ៊ុន សែន បាន​វាយ​រំដោះ​យើង​ឱ្យ​រួចផុត​ពី​ខ្នោះ​ឃ្នាង គុក​ឥត​ជញ្ជាំង ពី​បន​ក្បត់​សម្លាប់​ជាតិ​សាសន៍​ឯង ។

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយ​លោក ​អន ស៊ីនួន ​ប្រធាន​សាខាគយ​ខេកណ្ត្តដាល​កំពុង​ខំប្រឹង​ស្រង់ដើម​យ៉ាង​គ​ឃើ្ល​ន​ (voj)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8483 នាក់
ម្សិលមិញ :
11247 នាក់
សប្តាហ៍នេះ :
56313 នាក់
ខែនេះ :
298116 នាក់
3 ខែនេះ :
841513 នាក់
Online :
2864 នាក់
សរុប :
8512442 នាក់