ថ្ងៃសៅរ៍ ទី២៤ ខែសីហា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
បែកធ្លាយ​លោក ​អន ស៊ីនួន ​ប្រធាន​សាខាគយ​ខេកណ្ត្តដាល​កំពុង​ខំប្រឹង​ស្រង់ដើម​យ៉ាង​គ​ឃើ្ល​ន​
Wed,03 July 2019 (Time 07:19 PM)
ដោយ ៖ voj (ចំនួនអ្នកអាន: 58នាក់)


ខេត្ត​កណ្ដាល ៖ ប្រភព​ពី​មន្ត្រី​គយ​តូចតាច​ក្នុង​ខេត្ត​កណ្ដាល​មួយ​ចំនួន​បាន​ខ្សឹប​ថា ក្រោយ​ពេល​លោក អន​ស៊ីនួន​ត្រូវបាន​ប្រកាស​ចូល​កាន់តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តកណ្ដាល​មិន​ចាត់វិធានការ​បង្ក្រាប ​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ទំនិញ​គេច​ពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ឆ្លងកាត់​ខេត្ត​កណ្ដាល នោះទេ​។

ខេត្ត​កណ្ដាល ៖ ប្រភព​ពី​មន្ត្រី​គយ​តូចតាច​ក្នុង​ខេត្ត​កណ្ដាល​មួយ​ចំនួន​បាន​ខ្សឹប​ថា ក្រោយ​ពេល​លោក អន​ស៊ីនួន​ត្រូវបាន​ប្រកាស​ចូល​កាន់តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តកណ្ដាល​មិន​ចាត់វិធានការ​បង្ក្រាប ​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ទំនិញ​គេច​ពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ឆ្លងកាត់​ខេត្ត​កណ្ដាល នោះទេ​។ ផ្ទុយ​ទៅ​វិញ​លោក អន ស៊ីនួន​ទំនងជា​ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុង​ការទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​កណ្ដាល ទើប​ខំប្រឹង​ស្រង់ដើម​តាមរបៀប​ពុក​រលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក អន ស៊ីនួន បាន​ខ្សឹប​បន្តថា ក្រោយពេល​ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តកណ្ដាល គឺ​លោក អន ស៊ីនួន កំពុង​អនុវត្តន៍​តាម​បទពិសោធន៍​របស់​លោក វ៉ូ វណ្ណា អតីត​ប្រធាន​សាខាគយ​ខេត្តកណ្ដាល ដើម្បី​ប្រមូល​លុយ​យ៉ាង​សុខ​ស្រួល​។ ប្រភព​បាន​ខ្សឹប​ឲ្យដឹងទៀតថា ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​១ ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​៤ ផ្លូវជាតិ​លេខ​៥ និង​ផ្លូវជាតិ​ផ្សេងៗ​ទៀត​ចូល​មក​រាជធានី​ភ្នំពេញ គឺជា​ប្រភព​ចំណូល​របស់​លោក អន ស៊ីនួន តែម្តង​។​

​ជាក់ស្ដែង​តាំងពី​ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តកណ្ដាល គឺ​លោក អន ស៊ីនួន មិនដែល​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ឬ​ទំនិញ​ខុសច្បាប់​នោះ​ទេ ហើយ​មាន​តែ​សម្របសម្រួល​ឲ្យ​ឈ្មួញ​ទាំងនោះ​ដឹក​ទំនិញ​ទៅដល់​គោលដៅ​ប្រកបដោយ​សុវត្ថិភាព​។ ទន្ទឹម​នឹង​នេះ​នៅ​ច្រក​ជ្រៃ​ធំ និង​ច្រក​ផ្សេងទៀត ក្រុម​ឈ្មួញ​អាច​នាំ​ចូល​ទំនិញ​គេច​ពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​យ៉ាង​រលូន​ដូច​កាលពី​ជំនាន់​លោក វ៉ូ វណ្ណា នៅ​ធ្វើជា​ប្រធាន​សាខាគយ​ខេត្ត​កណ្ដាល ផងដែរ​។​

​ប្រភព​ពី​មន្ត្រី​គយ​ក្នុង​ខេត្ត​កណ្ដាល បាន​ខ្សឹប​បន្ថែមថា ក្រុម​ឈ្មួញ​ធំៗ​ដែល​ដឹក​ជញ្ជូន​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ឆ្លងកាត់​ផ្លូវជាតិ​នានា​ចូល​ទៅ​រាជធានី​ភ្នំពេញ សុទ្ធតែ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក អន ស៊ីនួន ដើម្បី​សម្រួល​ដល់​អាជីវកម្ម​របស់​ពួកគេ​។ លើស​នេះ​ទៅ​ទៀត​លោក អន ស៊ីនួន បាន​បើកដៃ​ឲ្យ​ក្រុម​មន្ត្រី​គយ​ចល័ត​ក្នុង​ខេត្ត​កណ្ដាល គាប​យក​លុយ​ពី​ក្រុម​ឈ្មួញ​និង​ក្រុម​អា​ជីករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវ​ជាតិ​ជា​ច្រើន​ខ្សែ​ក្នុង​ខេត្ត​កណ្ដាល ស្រេច​តែ​អំពើ​ចិត្ត​បើទោះបី​ឈ្មួញ​ខ្លះ​ដឹកជញ្ជូន​ទំនិញ​បង់ពន្ធ​ត្រឹមត្រូវ​នៅ​ច្រកព្រំដែន​រួចហើយ​ក៏​ដោយ​។​

​ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​កណ្ដាល បាន​ខ្សឹប​ទៀត​ថា​លោក អន ស៊ីនួន ឡើងកាន់តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​កណ្ដាល តាំង​ពី​រសៀល​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១៩ ហើយ​រហូត​មកដល់ពេលនេះ​លោក អន ស៊ីនួន មិនទាន់​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​បាន​មួយ​ករណី​នៅ​ឡើយ​ទេ​។​

​ករណី​នេះ​សូម​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក អន ស៊ីនួន ប្រធាន​សាខាគយ​ខេត្ត​កណ្ដាល ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទេ​។​

​រឿងរ៉ាវ​ខាងលើនេះ​សារពត៌មាន​បាន​ទាក់ទង​ទៅ​លោក​អន ស៊ីនួន​ដែរ​តែ​មិន​ឆ្លើយតប​នៅ​ថៃ្ង​នេះ​។​គួរ​បញ្ជាក់​ផង​ដែរ​ថា លោក អន ស៊ីនួន ត្រូវបាន​តែងតាំង​ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​កណ្តាល ជំនួស​លោក វ៉ូ វណ្ណា​ដែល​ត្រូវបាន​តែងតាំង​ជា​ប្រធាន​នាយកដ្ឋាន​ហិរញ្ញវត្ថុ និង​បុគ្គលិក នៅ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​៕

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយ​លោក ​អន ស៊ីនួន ​ប្រធាន​សាខាគយ​ខេកណ្ត្តដាល​កំពុង​ខំប្រឹង​ស្រង់ដើម​យ៉ាង​គ​ឃើ្ល​ន​ (voj)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8361 នាក់
ម្សិលមិញ :
8483 នាក់
សប្តាហ៍នេះ :
57791 នាក់
ខែនេះ :
299356 នាក់
3 ខែនេះ :
846033 នាក់
Online :
2824 នាក់
សរុប :
8519494 នាក់